ម៉ារ៉ូហាន់ ធនាគារជប៉ុន មានក្តីសោមនស្សនឹងប្រកាសពីសម្ព័ន្ធភាពធុរកិច្ចជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុជាច្រើន ដែលនឹងផ្តល់ផលប្រយោជន៍មិនត្រឹមតែដល់ក្រុមហ៊ុនដែលពាក់ព័ន្ធ ប៉ុណោ្ណះទេ ថែមទាំងដល់ប្រទេសកម្ពុជាទាំងមូលផងដែរ។
ម៉ារ៉ូហាន់ ធនាគារជប៉ុន ត្រូវបានបង្កើតឡើង ដោយមានគោលបំណងគាំទ្រចំណងមិត្តភាព ទ្វេភាគីដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជាដែលកំពុងជំរុញការវិនិយោគ និងការរួមចំណែកដល់ការបន្តរីកលូតលាស់ និងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ រាល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដែលជាដៃគូអាជីវកម្មរបស់យើងខ្ញុំក៏បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍នេះផងដែរ ហើយសម្ព័ន្ធភាពធុរកិច្ចដែលយើងខ្ញុំបានបង្កើតជាមួយពួកគេ ក៏ផ្អែកលើសមត្ថភាព ឧត្តមគតិ និងគោលការណ៍ប្រតិបត្តិការដែលចែករំលែកគ្នា។
តាមរយៈការរួមកម្លាំងគ្នាជាមួយបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលនាំមុខ ធ្វើអោយ ម៉ារ៉ូហាន់ ធនាគារជប៉ុន អាចប្រើប្រាស់នូវបណ្តាញក្នុងស្រុក ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះមានស្រាប់នៅនឹងកន្លែង ដើម្បីទទួលបាននូវផលិតផល និងសេវាកម្មជាច្រើនដែលអាចផ្តល់អត្ថប្រយោជន៍បានច្រើនបំផុតដល់អតិថិជន។ ទំនាក់ទំនងពាសពេញ ផ្ទៃប្រទេសនេះ នឹងធ្វើអោយ ម៉ារ៉ូហាន់ ធនាគារជប៉ុន រឹតតែមានភាពទាក់ទាញសំរាប់ដៃគូទាំងក្នុងស្រុក និងក្នុងតំបន់។ ដើម្បីជាការឆ្លើយតប យើងខ្ញុំអាចផ្តល់ជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូរបស់យើងខ្ញុំនូវ បទពិសោធន៍ក្នុងការគ្រប់គ្រងមូលនិធិ និងឱកាសក្នុងការពង្រីកប្រភពមូលនិធិ ព្រមទាំងទទួលបានមូលនិធិក្នុងស្រុក ដោយស្របជាមួយអនុសាសន៍ដែលផ្តល់ដោយនិយតករផ្នែកហិរញ្ញវត្ថុរបស់កម្ពុជាគឺ ធនាគារជាតិនៃកម្ពុជា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូរបស់យើងខ្ញុំរួមមានៈ
