MARUHAN Japan Bank
  • Maruhan Japan Bank - Highlights
  • Maruhan Japan Bank - Highlights
  • ទំព័រដើម
  • អំពីធនាគារ
  • ផលិតផល និងសេវាកម្ម
  • សម្រង់ចំណុចសំខាន់
    • សំរង់សេដ្ឋកិច្ច
    • ដំណឹង
    • សេចក្តីប្រកាសព័ត៌មាន
    • របាយការណ៍ប្រចាំឆ្នាំ
    • ភាពជាដៃគូជាមួយមីក្រូហិរញ្ញវត្ថុ
  • ពិព័រណ៍រូបភាព
English (United Kingdom)Japanese(JP)Khmer (Cambodia)

សំរង់សេដ្ឋកិច្ច

MARUHAN Japan Bank - សំរង់សេដ្ឋកិច្ច

ពី​ឆ្នាំ ២០០៤​ ដល់ឆ្នាំ ២០០៧ សេដ្ឋកិច្ច​មានកំណើន​ជាមធ្យម​ក្នុង​មួយឆ្នាំ ជិត ១០ % ដោយសារ​​ការ​កើន​ឡើង​​ក្នុង​វិស័យ​វាយនភ័ណ្ឌ សំណង់ ​កសិកម្ម និង​ទេសចរណ៍​។

បញ្ហា​សេដ្ឋកិច្ច​នៅ​បរទេស​បានប៉ះពាល់​ដល់​កំណើន​ក្នុង​ឆ្នាំ ២០០៩​។ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក ធ្វើ​ឲ្យ​តម្រូវការ​សម្រាប់​នាំចេញ​ផលិតផល​កម្ពុជា​មានការ​ថមថយ ហើយ​វិស័យសំណង់​ក៏​ធ្លាក់ចុះ​ដោយសារ​តែ​កង្វះ​ឥណទាន​។ បរិមាណ​ផលិត​នៃ​ផលិតផល​ក្នុងស្រុក​​ធ្លាក់​មក​ត្រឹម ១,៥% ក្នុង​ឆ្នាំ ២០០៩ ដោយសារ​តែ​ការថមថយ​សេដ្ឋកិច្ច​សាកលលោក ប៉ុន្តែ​បានកើនឡើង​ជាង​ ៤​ % ក្នុង​ឆ្នាំ ២០១០ ដោយសារ​តែ​​ការនាំចេញ​កើនឡើង​វិញ​។ ឧទាហរណ៍ ការនាំចេញ​កៅស៊ូ កើនឡើង​ប្រមាណ ២៥ % ក្នុង​ឆ្នាំ ២០០៩ ដោយសារ​តម្រូវការ​ពិភពលោក​មាន​ការកើន​ឡើង​។ ឧស្សាហកម្ម​ទេសចរណ៍​ បន្ត​កំណើន​យ៉ាង​នឹងធឹង ដោយ​មាន​ភ្ញៀវ​បរទេស​មកកាន់​ទឹកដី​កម្ពុជា​លើសពី ២​លាន​នាក់​ក្នុង​មួយឆ្នាំ​ក្នុង​ឆ្នាំ ២០០៧-២០០៨​។

បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ចម្បង​សម្រាប់​កម្ពុជា​នៅ​ទសវត្ស​ក្រោយ​នេះ គឺ​ត្រូវ​បង្កើត​នូវ​បរិយាកាស​សេដ្ឋកិច្ច​ ​ដែល​វិស័យ​ឯកជន​អាច​បង្កើត​ការងារ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​អតុល្យភាព​ប្រជាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ ច្រើនជាង​៥០​ % នៃ​ចំនួន​ប្រជាជន​គឺ​មាន​អាយុ​តិច​ជាង ២៥​ឆ្នាំ​។

(​ប្រភព៖ សៀវភៅ​ការពិត​របស់ CIA​)

សន្ទស្សន៍​សេដ្ឋកិច្ច​សំខាន់ៗ

  ២០១០ ២០០៩ ២០០៨
ផលិតផល​ក្នុងស្រុក​សរុប (​លាន​ដុល្លារអាមេរិក​) ១១,១៣៥ ១០,៣៣៨ ១០,១២៩
អត្រា​កំណើន​ផលិតផល​ក្នុងស្រុក ៣ % - ១ % ៧ %
ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​ (​ដុល្លារ​អាមេរិក​) ៧៣៥ ៦៩៣ ៦៩០

ប្រភព​៖ ការព្យាករណ៍​​របស់​ EIC

© Copyright 2012 MARUHAN Japan Bank.