
ម៉ារ៉ូហាន់ ធនាគារជប៉ុននិងក្រុមហ៊ុនមេសាជីវកម្មម៉ារ៉ូហាន់មានភាពជឿជាក់យ៉ាងមុតមាំក្នុងការជំរុញការលូតលាស់និងសុខុមាលភាពក្នុងសហគមន៍ដែលយើងខ្ញុំធ្វើការ។ទស្សនៈរបស់ ម៉ារ៉ូហាន់ ធនាគារជប៉ុន គឺត្រូវជំរុញការគាំទ្របែបសហគមន៍តាមគ្រប់រូបភាពរបស់អង្គភាពយើងខ្ញុំប្រកបដោយឥរិយាបថទទួលខុសត្រូវ។ទង្វើនេះរួមមានការផ្តល់នូវជំនួយសប្បុរសនិងជំនួយហិរញ្ញវត្ថុដល់កម្មវិធីដែលមានប្រយោជន៍និងអង្គការដែលធ្វើប្រតិបត្តិការនៅកម្ពុជា។
គម្រោងទំនួលខុសត្រូវសង្គមរួម ដែលគួរឲ្យកត់សម្គាល់មួយចំនួនរបស់យើងខ្ញុំកើតមានរួចទៅហើយដូចជាការឧបត្ថម្ភដល់កម្មវិធីកីឡារបស់អង្គការ «ដើម្បីភាពញញឹមនៃកុមារ»(Pour un Sourire d’Enfant) ដែលត្រូវបានសម្របសម្រួលដោយមូលនិធិស្តារហ្វីសឥណ្ឌូចិន(Indochina Starfish Foundation)។កម្មវិធីនេះផ្តល់នូវឱកាសលេងកីឡាដល់កុមារមកពីគ្រួសារក្រីក្រខ្លាំងដែលរស់នៅក្បែរគំនរសំរាមក្នុងទីក្រុងនិង /ឬធ្វើការជាអ្នករើសសំរាមនៅទីនោះ។យើងខ្ញុំក៏ឧបត្ថម្ភជារថយន្តដឹកកុមារដល់មូលនិធិស្តារហ្វីសឥណ្ឌូចិនដើម្បីដឹកជញ្ជូនពួកគេពីមជ្ឈមណ្ឌលកុមារកំព្រាសាលានិងអង្គការនានាមកប្រកួតបាល់ទាត់ផងដែរ។
នៅក្នុងឆ្នាំ២០០៩ម៉ារ៉ូហាន់ ធនាគារជប៉ុនជាមួយនឹងការឧបត្ថម្ភជាច្រើនផ្សេងទៀតក៏បានជួយដល់អង្គការកីឡាបាល់ទាត់សប្បាយកម្ពុជាអូស្ត្រាលី(Happy Football Cambodia Australia) បញ្ជូនក្រុមបាល់ទាត់មួយក្រុមទៅប្រកួតកីឡាបាល់ទាត់ពិភពលោកសម្រាប់អ្នកគ្មានផ្ទះសម្បែងនៅទីក្រុងមីឡានប្រទេសអ៊ីតាលី។គណៈប្រតិភូកម្ពុជាភ្លាមៗនោះបានក្លាយជាទីពេញចិត្តរបស់ប្រជាជនជុំវិញពិភពលោកដោយសារតែការតស៊ូនិងជំនាញរបស់គេនៅពេលដែលប្រកួតជាមួយនឹងក្រុមខ្លាំងៗមកពីប្រទេសផ្សេង។
ទាំងនេះគឺជាឧទាហរណ៍មួយចំនួនស្តីអំពីវិធីជាច្រើនដែលម៉ារ៉ូហាន់ធនាគារជប៉ុន កំពុងតែបំពេញនូវទំនួលខុសត្រូវរួមរបស់ខ្លួន។គាំទ្រក្រុមបាល់ទាត់រឺរថយន្តសាលាអាចជាវិភាគទានតូចមួយតែវាគឺជាផ្នែកមួយនៃបេសកកម្មដ៏ធំ ដើម្បីបម្រើសហគមន៍ដែលយើងធ្វើប្រតិបត្តិការហើយវាក៏បានផ្តល់ដល់ជនក្រខ្សត់បំផុតនូវអ្វីដែលអាចធ្វើឲ្យពួកគេអាចញញឹមបាន។
គម្រោងទំនួលខុសត្រូវសង្គមរួមផ្សេងទៀតដែលអនុវត្តដោយក្រុមហ៊ុន ម៉ារូហាន់ គ្រុបរួមមាន៖