
ធ្វើដំណើរសព្វថ្ងៃឆ្លងកាត់តាមអគារខ្ពស់ៗ និងផ្លូវថ្នល់ដ៏មមាញឹកនៅទីក្រុងតូក្យូ វាពិបាកជឿណាស់ថាកាលពី ១៤០ ឆ្នំាមុន វាគ្រាន់ជាទីក្រុងដែលប្រសើរជាងខេត្តមួយតែបន្តិចប៉ុណ្ណោះ។ រឹតតែពិបាកស្រមៃមើលទៀតនោះ គឺថានៅក្នុងឆ្នាំ ១៩២៣ ទីក្រុងនេះ ត្រូវបានបំផ្លិចបំផ្លាញដោយសារតែការរញ្ជួយដីដ៏អាក្រក់បំផុតក្នុងសតវត្សនោះ - ឬថាបន្ទាប់មកទៀតទីក្រុងនេះបានទទួលផលប៉ះពាល់ដោយសារតែសង្គ្រាមដ៏មហន្តរាយមួយ។ ម៉ារ៉ូហាន់ ធនាគារជប៉ុន បានក្លាយជាប្រវត្តិជោគជ័យរបស់ជប៉ុនមួយក្នុងចំណោមរឿងជាច្រើន ដែលបានសរសេរក្នុងសម័យមួយ ដែលត្រូវបានកំណត់លក្ខណៈដោយការស្ថាបនាឡើងវិញប្រកបដោយការជំរុញទឹកចិត្ត។
ពេលនេះ ខណៈដែលយើងចាប់ផ្តើមដំណើរការ ម៉ារ៉ូហាន់ ធនាគារជប៉ុន នៅកម្ពុជា វាគឺជាពេលដ៏ល្អក្នុងការពិចារណាអំពីអ្វីដែលប្រទេសយើងទាំងពីរអាចនឹងមានរួមគ្នា។ ខ្ញុំបានកត់សម្គាល់ដោយក្តីពេញចិត្តជាខ្លាំង នូវកម្រិតគួរឱ្យរីករាយនៃវិនិយោគ និងជំនួយជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំជឿថាកិច្ចប្រឹងប្រែងរបស់ជប៉ុនទាំងនេះ គឺកើតចេញពីអារម្មណ៍មួយនៃភាពជាបងប្អូនចំពោះជាតិសាសន៍មួយផ្សេងទៀត ប្រកបដោយមោទនភាព ដែលមានប្រវត្តិសាស្ត្រដ៏សម្បូរបែប តែត្រូវប្រឈមជាមួយនឹងអស្ថិរភាព និងភាពដើរថយក្រោយដែលបង្កដោយមហន្តរាយ។ ដូច្នេះ នេះគឺជាអារម្មណ៍រំភើប ដែល ម៉ារ៉ូហាន់ ធនាគារជប៉ុន ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រ និងភាពជាដៃគូផ្នែកហិរញ្ញវត្ថុដល់អ្នកវិនិយោគប្រកបដោយចក្ខុវិស័យ ដែលស្វះស្វែងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។