
ដើម្បីចូលរួមចំណែកជាមួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍ទីផ្សាហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ម៉ារ៉ូហាន់ ធនាគារជប៉ុន ភីអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដែលមានបទពិសោធន៍ផ្នែកធនាគារ ដើម្បីបំពេញមុខងារសំខាន់ៗនៅការិយាល័យរបស់យើងខ្ញុំក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ទីក្រុងវៀងចាន់ សាធារណរដ្ឋប្រជាធិបតេយ្យឡាវ និងទីក្រុងយ៉ាងហ្គូន ប្រទេសភូមា។
ហេតុអ្វីបានជាមិនចូលរួមក្រុមដែលមានបទពិសោធន៍ និងភាពស្វាហាប់ ដែលប្តេជ្ញាចិត្តជំរុញកិត្តិស័ព្ទរបស់ម៉ារ៉ូហាន់? នៅ ម៉ារ៉ូហាន់ ធនាគារជប៉ុន បុគ្គលិកក្នុងស្រុក និងបុគ្គលិកបរទេស ធ្វើការរួមគ្នា ដើម្បី ផ្តល់ជូនអតិថិជននូវមធ្យោបាយមួយ ដែលមានភាពបត់បែន មានព័ត៌មានគ្រប់គ្រាន់ និងមានប្រយោជន៍គ្រប់ពេល។ យើងខ្ញុំរំពឹងថាបុគ្គលិករបស់យើងខ្ញុំជាអ្នកមានក្តីប្រាថ្នាខ្ពស់ ខិតខំធ្វើការ និងបេ្តជ្ញាទទួលបាននូវឧត្តមភាព។ ដើម្បីជាសំណង យើងខ្ញុំផ្តល់នូវប្រាក់បំណាច់ច្រើន ការបណ្តុះបណ្តាលលំដាប់ថ្នាក់ពិភពលោក និងលក្ខខណ្ឌការងារដ៏ប្រសើរបំផុត។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចូលរួមជាមួយក្រុមរបស់យើងខ្ញុំ សូមផ្ញើពាក្យសុំធ្វើការងារ ប្រវត្តិរូបសង្ខេប ដោយបញ្ជាក់ពីបទពិសោធន៍ការងារ និងការអប់រំ (ភ្ជាប់ជាមួយ រូបថតបច្ចុប្បន្ន និងបញ្ជាក់ពីប្រាក់ខែដែលរំពឹងទុក) និងលិខិតស្នើសុំដាក់ពាក្យ មកកាន់អាសយដ្ឋានអ៊ីមែល អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។ រឺការិយាល័យរបស់ ម៉ារ៉ូហាន់ ធនាគារជប៉ុន។ មានតែបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីសម្រង់តែប៉ុណ្ណោះនឹងត្រូវបានទាក់ទង។
ដើម្បីទាញយកពាក្យសុំធ្វើការងារ សូមចុចត្រង់នេះ.
We currently have no vacant positions. Please check this section of our website regularly to find details of career opportunities at MARUHAN Japan Bank.