
ម៉ារ៉ូហាន់ ធនាគារជប៉ុន ប្រើប្រាស់ការរួមផ្សំបញ្ចូលគ្នារវាងការបង្កើតថ្មី និងបទពិសោធន៍ ដើម្បីផ្តល់នូវបទពិសោធន៍សេវាធនាគារថ្មីដល់អតិថិជនរបស់យើងខ្ញុំ។ យើងខ្ញុំចាត់ថ្នាក់ខ្លួនឯងថាជាអ្នកជំនាញក្នុង “សេវាធនាគារប្រកបដោយសម្ព័ន្ធភាព” (Relationship Banking) ហើយសេវានេះមានន័យថាយើងខ្ញុំផ្តោតទៅលើការផ្តល់ជូនអតិថិជនរបស់យើងខ្ញុំនូវស្តង់ដារមិនអាចប្រៀបបាននៃសេវា ប្រតិបត្តិការ និងកំរិតថ្នាក់ពិភពលោក ។
សាជីវកម្មម៉ារ៉ូហាន់ គឺជាអ្នកឈានមុខក្នុងតំបន់ ផ្នែកបម្រើសេវាអតិថិជនដែលមានការទទួលស្គាល់ ហើយយើងខ្ញុំបានកំណត់ស្តង់ដារឧស្សាហកម្មថ្មីជាច្រើនក្នុងវិស័យនេះក្នុងប្រទេសកម្ពុជា។ សេវាធនាគាររបស់យើងខ្ញុំជាច្រើនប្រកបដោយលក្ខណៈអាជីព ងាយលៃលក ងាយស្រួល និងងាយប្រើ ត្រូវបានផ្តល់ជូនជាមួយនឹងភាពរួសរាយផ្ទាល់ខ្លួន ដែលប្រជាជនជប៉ុនមានឈ្មោះល្បីទូទាំងពិភពលោកថាពូកែ ខាងភាពរួសរាយនេះ។
បច្ចេកវិទ្យាឈានមុខ បទពិសោធន៍ឧស្សាហកម្មដ៏ច្រើន និងសេវារៀបចំតម្រូវសម្រាប់លោកអ្នក ទាំងអស់នេះ ត្រូវបានរចនាឡើងដើម្បីធានាថាអតិថិជនគ្រប់រូបទទួលបានអត្ថប្រយោជន៍ពីផលិតផល និងសេវាដែលផ្តល់ជូនដល់អតិថិជននូវជម្រើស សន្តិសុខ ភាពងាយស្រួល និងការគ្រប់គ្រង។
ផលិតផល និងសេវាគុណភាពខ្ពស់របស់ ម៉ារ៉ូហាន់ ធនាគារជប៉ុន ផ្តល់ជូននូវដំណោះស្រាយដ៍មានតម្លៃដល់អតិថិជនទាំងផ្នែកអាជីវកម្ម និងផ្ទាល់ខ្លួន។ មិនថាលោកអ្នកជាអតិថិជន លក្ខណៈបុគ្គល លក្ខណៈឯកជន លក្ខណៈអង្គការក្រៅរដ្ឋាភិបាល រឺលក្ខណៈសាជីវកម្មពាណិជ្ជកម្មគ្រប់ទំហំទេ លោកអ្នកនឹងយល់ឃើញថាសេវារបស់យើងខ្ញុំក្នុងការបម្រើដល់តម្រូវការលោកអ្នក គឺមានភាពប្រុងប្រយ័ត្ន បត់បែន ការគិតពិចារណា និងព័ត៌មានគ្រប់គ្រាន់នៅគ្រប់ពេលវេលា។
ម៉ារ៉ូហាន់ ធនាគារជប៉ុន មានគោលដៅគាំទ្រទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវផលិតផល និងសេវា ដែលសម្រួល និងជំរុញនូវការវិនិយោគ ហើយរួមចំណែកដល់កំណើន និងការអភិវឌ្ឍន៍ជាប់ជានិច្ចនៅកម្ពុជា។ កម្មវិធីទំនួលខុសត្រូវសង្គមរួមរបស់យើងខ្ញុំ ក៏មានគោលដៅជំរុញកំណើន និងសុខុមាលភាពក្នុងសហគមន៍នៅកម្ពុជាដែរ។